SunFlare Co., Ltd.

Global Interface & Solutions

ក្រុមហ៊ុនសាន់ហ្វ្លែរ (Sunflare) មានទិសដៅធ្វើជាដៃគូបញ្ញារបស់លោកអ្នក ដែលជាអតិថិជនដ៏សំខាន់របស់យើងខ្ញុំ ដោយផ្អែកលើសមិទ្ធិផលការងារជាច្រើនឆ្នាំមកហើយ ក្នុងនាមជាក្រុមហ៊ុនបកប្រែ។
ម្យ៉ាងទៀត យើងខ្ញុំជួយទ្រទ្រង់ជាសកល ចំពោះសំណូមពរពាក់ព័ន្ធនឹងឯកសាររបស់លោកអ្នក គ្រប់វិស័យ។
យើងខ្ញុំនឹងខំក្ដាប់ឱ្យបានទាន់ពេលវេលា និងឪ្យបានត្រឹមត្រូវ នូវបញ្ហាដែលលោកអ្នកមានបច្ចុប្បន្ននេះ ពាក់ព័ន្ធនឹងឯកសារ ព្រមទាំងផ្ដល់ចម្លើយសមស្រប។

បានទទួលអាជ្ញាប័ណ្ណ ISO 27001 និង ISO 9001

ចំពោះអតិថិជនយើងខ្ញុំ គេមានតម្រូវការសំបូរបែបពាក់ព័ន្ធនឹងឯកសារ។ យើងខ្ញុំទទួលទិន្នន័យដ៏សំខាន់ពីលោកអ្នក ហើយខំប្រឹងប្រែងរក្សាសុវត្ថិភាពយ៉ាងរឹងមាំក្នុងការប្រគល់ជូននូវលទ្ធផលការងារប្រកបដោយគុណភាពខ្ពស់ ស្របតាមប្រព័ន្ធគ្រប់គ្រងអន្តរជាតិ។

មានបទពិសោធន៍យ៉ាងទូលំទូលាយ ក្នុងវិស័យឧស្សាហកម្មនិងពាណិជ្ជកម្មច្រើនប្រភេទ។

ដើម្បីធានានូវជំនឿទុកចិត្តពីអតិថិជន យើងខ្ញុំបានបង្កើតជាក្រុមតាមវិស័យនីមួយៗ ដោយមានជំនាញការដែលមានបទពិសោធន៍ក្នុងវិស័យនោះ ធ្វើសកម្មភាពដោះស្រាយបញ្ហាជាមួយលោកអ្នកដោយផ្ទាល់។

មានជំនាញជាង ៩០ភាសា

បើសិនជាក្រុមហ៊ុនណាមួយចង់អភិវឌ្ឍអាជីវកម្មរបស់ខ្លួនក្នុងពិភពលោក ក្រុមហ៊ុននោះចាំបាច់ត្រូវយល់ដឹងអំពីភាសានិងវប្បធម៌នៃប្រទេសដែលជាមុខសញ្ញានោះ។ ដើម្បីនាំលោកអ្នកទៅរកជោគជ័យ ក្រុមហ៊ុនសាន់ហ្វ្លែរយើងខ្ញុំមានជំនាញការជាង ៩០ភាស ដែលយល់ច្បាស់អំពីវប្បធម៌នៃប្រទេសនីមួយៗនោះ។ អ្នកទាំងនោះអាចផ្ដល់ជំនួយតាមតម្រូវការ និងទាន់ពេលវេលា ដើម្បីធ្វើឱ្យអាជីវកម្មរបស់លោកអ្នកបានទទួលជោគជ័យ។ ជំនាញការទាំងនោះចេះភាសាច្បាស់លាស់ អាចផ្ដល់សេវាកម្មក្នុងការធ្វើឯកសារ ដូចជា ឯកសារគតិយុត្តិ និក្ខេបបទបច្ចេកវិជ្ជា ឬសំណូមពាក្យគតិយុត្តិជាដើម ជូនលោកអ្នកប្រកបដោយគុណភាពខ្ពស់។

ស្ដីពីក្រុមហ៊ុន

ឈ្មោះក្រុមហ៊ុន

SunFlare Co., Ltd.

កាលបរិច្ឆេទនៃការបង្កើត

ថ្ងៃទី១ ខែសីហា ឆ្នាំ ១៩៧១

អាសយដ្ឋាន

ទីស្នាក់ការកណ្ដាល តូក្យូ
Shinjuku Hirose Bldg., 4-7 Yotsuya, Shinjuku-ku,
Tokyo, 160-0004, Japan

ប្រធាន

Hiroyuki Sasai

ខ្លឹមសារនៃអាជីវកម្

បកប្រែ និង ចងក្រងឯកសារ

 • ការបកប្រែ
 • ការសម្របទៅតាមតំបន់
 • ការនិពន្ធ (បច្ចេកទេសនិងវេជ្ជសាស្ត្រ)
 • សេវាកម្មច្នៃប្រឌិត (ឌេហ្សាញ, DTP, Web និង វីឌេអូ)

ការពិគ្រោះ

 • ការពិគ្រោះអំពីរបៀបធ្វើឯកសារ
 • ការស្រាវជ្រាវ (ច្បាប់, បទដ្ឋានគតិយុត្តិ, ស្តង់ដារ និង ប្រកាសណីយប័ត្រតក្កកម្ម)
 • ជំនួយក្នុងការចុះបញ្ជី និង ការដាក់ពាក្យសុំ (ប្រកាសណីយប័ត្រតក្កកម្ម, ការសុំការអនុញ្ញាតស្ដីពីឱសថ និង ឧបករណ៍ពេទ្យ)

ការអប់រំ និង ការបណ្ដុះបណ្ដាល

 • វិទ្យាស្ថានសាន់ហ្វ្លែរ
 • ការប្រឡងយកវិញ្ញាបណ្ណប័ត្របកប្រែ
 • ការសិក្សាភាសាសម្រាប់ក្រុមហ៊ុន
 • សិក្ខាសាលា (ប្រកាសណីយប័ត្រតក្កកម្ម និង ឧបករណ៍ពេទ្យ)

ការទទួលអាជ្ញាប័ណ្

អាជ្ញាប័ណ្ណ ISO 27001, ISO 9001, ISO 17100 និងម៉ាកសញ្ញាស្ដីពីការការពារព័ត៌មានបុគ្គលឯកជន (JIPDEC)
ការផលិត និង ការលក់ឧបរណ៍ពេទ្

Back to Top